ជំរាបសួរ ! សូមស្វាគមន៍មកកាន់ប្លុករបស់ខ្ញុំ។ នាងខ្ញុំឈ្មោះ ហ៊ាន ស្រីហាង ជានិស្សិតឆ្នាំទី១ផ្នែកសិល្បះ និង ការសិក្សាអំពីព័ត៌មាន ក្នុងមហាវិទ្យាល័យ ព័ត៌មាននិងគមនាគមន៍ នៃសាកលវិទ្យាល័យកម្ពុជា។ ខ្ញុំបានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ ២០១៨។ នាងខ្ញុំជាកូនពៅនៅក្នុងគ្រួសារ ដែលមានបងប្អូន៣នាក់ ។ ឆ្នាំនេះខ្ញុំមានអាយុ១៨ឆ្នាំ មានទីកន្លែងកំណើតនៅខេត្ត ព្រៃវែង។ មូលហេតុដែលខ្ញុំជ្រើសរើសរៀនជំនាញនេះដោយសារថ្ងៃអនាគតខ្ញុំចង់ធ្វើជាអ្នកសារព័ត៌មានម្នាក់។ ពេលទំនេរខ្ញុំចូលចិត្ត ស្រាវជ្រាវរឿងរ៉ាវថ្មីៗតាមបណ្ដាញសង្គម និងមើលភាពយន្ត ។ ខ្ញុំជាមនុស្សម្នាក់ដែលស្ងៀមស្ងាត់មិននិយាយច្រើនប៉ុន្មានទេ ហើយក៏មិនចេះលេងសើចច្រើនដែរ(កំពុងតែកែទម្លាប់ទាំងនេះ)។ សូមអរគុណ!

No comments:
Post a Comment