តើអ្នកធ្លាប់ញាំអង្ករសម្រូបដែរឬទេ?
តាមពិតវាមានប្រយោជន៍ចំពោះសុខភាពខ្លាំងណាស់!!
ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម
ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម
| អង្ករសម្រូប |
មនុស្សភាគច្រើនតែងតែបរិភោគអង្ករសម្រិតច្រើនជាងអ្នកដែលបរិភោគអង្ករសម្រូប ដោយសារតែភាព
ខុសគ្នានៃរូបរាង និងពណ៌របស់វា។ បើទោះបីជាអង្ករសម្រិតឬអង្ករពណ៌សដែលមើលទៅគួរអោយទាក់
ទាញជាងអង្ករសម្រូបឬអង្ករពណ៌ត្នោតវាមិនមែនមានន័យថាវាជាជម្រើសល្អសម្រាប់អ្នកនោះទេ។ តើ
អ្នកដឹងទេថា អង្ករសម្រូបគឺជាជម្រើសដ៏ល្អបំផុតទាក់ទងនឹងអាហាររូបត្ថម្ភ និងអត្ថប្រយោជន៍សុខភាព?
អ្នកនឹងដឹងកាន់តែច្បាស់បន្ទាប់ពីអានអត្ថបទមួយនេះ៖
១. សំបូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម នេះជាអាថ៌កំបាំងមួយដ៏ល្អនៃអង្ករសម្រូប ដែលអាច
ជួយប្រឆាំងអុកស៊ីតកម្មក្នុងបន្លែផ្លែឈឺបានយ៉ាងល្អ។
២. អាចជួយសម្រកទម្ងន់ ជាតិសរសៃនៃអង្ករសម្រូបអាចរក្សាមុខងារពោះវៀនបានល្អ ព្រោះវាធ្វើអោយ
ការរំលាយមានភាពងាយស្រួលជាងមុន។ វាគឺជួយអោយរបបអាហារប្រចាំថ្ងៃមានភាពទៀងទាត់ និងធ្វើ
អោយអ្នកមានអារម្មណ៍ថាមានថាមពលគ្រប់ពេល។
៣. មានជាតិសរសៃខ្ពស់ សរសៃទាំងនេះភ្ជាប់ទៅនឹងសារធាតុដែលបណ្ដាលអោយមានជាតិពុលក្នុងខ្លួន
និងអាចជួយការពារជំងឺមហារីកពោះវៀន។
៤. កម្រិតជាតិស្ករក្នុងខ្លួនមានស្ថេរភាព វាជាជម្រើសអាហារដ៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម។
៥. បន្ថយកូឡេស្តេរ៉ុល វាជាផ្នែកមួយ ដែលអាចជួយបន្ថយកម្រិតកូឡេស្ដេរ៉ុលអាក្រក់ក្នុងរាងកាយបាន។
៦. សំបូរជាតិសេលេញ៉ូម ដែលអាចជួយកាត់បន្ថយហានិភ័យក្នុងការវិវត្តទៅជាជំងឺទូទៅដូចជាមហារីក
ជំងឺបេះដូង និងជំងឺរលាកសន្លាក់។
អង្ករសម្រូបត្រូវបានគេចាត់ទុក្ខជាឳសថព្យាបាលជំងឺ និងអត្ថប្រយោជន៍ជាច្រើនយ៉ាងដល់សុខភាពអ្នកដែល
អ្នកទទួលទានជាប្រចាំថ្ងៃ។ នៅក្នុងអង្ករសម្រូប១ពែងកាហ្វេផ្ដល់ឲ្យរាងកាយនូវម៉ង់កាណែលប្រមាណជា៨០
ភាគរយនៃតម្រូវការប្រចាំថ្ងៃ។ ម៉ង់កាណែលមានទួនាទីជួយបង្កើតខ្លាញ់កូឡេស្ដេរ៉ូលល្អ។

No comments:
Post a Comment