Tuesday, November 26, 2019

កំពូលតារាចម្រៀងល្បីៗលំដាប់ប្រទេសជាច្រើនរូប បានមានវត្តមានក្នុងការប្រគំតន្រ្តីសប្បុរធម៌សាលា តិចណូលើកទី៧


កំពូលតារាចម្រៀងល្បីៗលំដាប់ប្រទេសជាច្រើនរូប បានមានវត្តមានក្នុងការ

ប្រគំតន្រ្តីសប្បុរធម៌សាលាតិចណូលើកទី៧

ក្រុមតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា
          តារាចម្រៀងប្រុសស្រីក្នុងប្រទេសកម្ពុជាជាច្រើនរូបបានមានវត្តមានក្នុងព្រឹត្តិការណ៍

          ពិព័រណ៍ និងការប្រគំតន្រ្តីសប្បុធម៌ ដែលបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាតិច
          ណូជារៀងរាល់ឆ្នាំ ដែលមានរយះពេល៧ឆ្នាំហើយ នេះជាលើកទី៧ ដែលរៀបចំ
          ឡើងដោយនិស្សិតរបស់សាលាតិចណូនេះតែម្ដង ។ 


          កម្មវិធីនេះ បានធ្វើឡើងនៅថ្ងៃទី២៣-២៤​ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលមានការ
    
          សម្ដែងជូននូវទម្រង់របាំ បុរាណខ្មែរ ការបង្ហាញម៉ូត ការបង្ហាញទស្សនីយភាព
          ជាច្រើនទៀត ហើយក៏មានការតាំងពិព័រណ៍ជាច្រើន និងលេងការលេងហ្គេម
          យករង្វន់ទៀតផង ។  កាន់តែពិសេសនោះ គឺការបង្ហាញនូវក្បាច់រាំ  និងចម្រៀង
          ពីសំណាក់តារា​ ល្បីដូចជា៖ អ្នកនាង ម៉េង កែវពេជ្ជតា, លោក ឆន សុវណ្ណរាជ, 
          កញ្ញា ពេជ្រ សោភា , អ្នកនាង សុគន្ធនិសា, កញ្ញា សុខស៊ី ឡាលីន, ព្រះនាង
          តូច នរោត្តម ជេណា, លោក ហ្សូណូ, លោក អ៊ីណូ ព្រមទាំងតារាល្បីជា
          ច្រើនរូបទៀត។ គួរជម្រាបថា កម្មវិធីពិព័រណ៍ និងតន្រ្តីសប្បុរធម៌លើកទី៧
          ក្នុងឆ្នាំ២០១៩នេះ មិនត្រឹមតែបង្កើតនូវបរិយាកាសសប្បាយរីករាយនោះ
          ទេ គឺកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីរៃអង្គាសថវិកា ជួយដល់
          និស្សិតសាលាតិចណូ និងកុមារដែលកំពុងខ្វះខាត ក្នុងការសិក្សានៅតាម
          តំបន់ដាច់ស្រយាល និងសាងសង់អាគារសិក្សាថ្មីមួយខ្នងដល់សាលាបឋម
          សិក្សា អូរក្រញូង ដែលស្ថិតនៅភូមអូរក្រញូងស្រុកសន្ទុក ខេត្តកំពង់ធំ។








No comments:

Post a Comment