កំពូលតារាចម្រៀងល្បីៗលំដាប់ប្រទេសជាច្រើនរូប
បានមានវត្តមានក្នុងការ
ប្រគំតន្រ្តីសប្បុរធម៌សាលាតិចណូលើកទី៧
ប្រគំតន្រ្តីសប្បុរធម៌សាលាតិចណូលើកទី៧
![]() |
| ក្រុមតារាចម្រៀងល្បីៗប្រចាំប្រទេសកម្ពុជា |
តារាចម្រៀងប្រុសស្រីក្នុងប្រទេសកម្ពុជាជាច្រើនរូបបានមានវត្តមានក្នុងព្រឹត្តិការណ៍
ពិព័រណ៍ និងការប្រគំតន្រ្តីសប្បុធម៌ ដែលបានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាតិច
ណូជារៀងរាល់ឆ្នាំ ដែលមានរយះពេល៧ឆ្នាំហើយ នេះជាលើកទី៧ ដែលរៀបចំ
ឡើងដោយនិស្សិតរបស់សាលាតិចណូនេះតែម្ដង ។
កម្មវិធីនេះ
បានធ្វើឡើងនៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០១៩
ដែលមានការ
សម្ដែងជូននូវទម្រង់របាំ បុរាណខ្មែរ ការបង្ហាញម៉ូត ការបង្ហាញទស្សនីយភាព
ជាច្រើនទៀត ហើយក៏មានការតាំងពិព័រណ៍ជាច្រើន និងលេងការលេងហ្គេម
យករង្វន់ទៀតផង ។ កាន់តែពិសេសនោះ គឺការបង្ហាញនូវក្បាច់រាំ និងចម្រៀង
ពីសំណាក់តារា ល្បីដូចជា៖ អ្នកនាង ម៉េង កែវពេជ្ជតា, លោក ឆន សុវណ្ណរាជ,
កញ្ញា ពេជ្រ សោភា , អ្នកនាង សុគន្ធនិសា, កញ្ញា សុខស៊ី ឡាលីន, ព្រះនាង
តូច នរោត្តម ជេណា, លោក ហ្សូណូ, លោក អ៊ីណូ ព្រមទាំងតារាល្បីជា
ច្រើនរូបទៀត។ គួរជម្រាបថា កម្មវិធីពិព័រណ៍ និងតន្រ្តីសប្បុរធម៌លើកទី៧
ក្នុងឆ្នាំ២០១៩នេះ មិនត្រឹមតែបង្កើតនូវបរិយាកាសសប្បាយរីករាយនោះ
ទេ គឺកម្មវិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីរៃអង្គាសថវិកា ជួយដល់
និស្សិតសាលាតិចណូ និងកុមារដែលកំពុងខ្វះខាត ក្នុងការសិក្សានៅតាម
តំបន់ដាច់ស្រយាល និងសាងសង់អាគារសិក្សាថ្មីមួយខ្នងដល់សាលាបឋម
សិក្សា អូរក្រញូង ដែលស្ថិតនៅភូមអូរក្រញូងស្រុកសន្ទុក ខេត្តកំពង់ធំ។